អំពី អិលភីប៊ីអេស

សាលា ឡា ប៉េ ប៊ីហ្សនេស គឺជាផ្លូវទៅកាន់អាជីពលើវិស័យវិជ្ជាជីវៈគណនេយ្យ និងពន្ធដារ

សាលា ឡា ប៉េ ប៊ីហ្សនេស (LA PAIX BUSINESS SCHOOL) ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមទ្រង់ទ្រាយគតិយុត្តជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលមានអត្តលេខចុះបញ្ជីក្រសួងពាណិជ្ជកម្ម 1000343595 និងមានប្រធានក្រុមប្រឹក្សាភិបាលចំនួន០១នាក់ និងអភិបាលចំនួន០៥នាក់។ ក្រុមហ៊ុនមានសកម្មភាពអាជីវកម្មចម្បងគឺការអប់រំ​ បណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈកម្រិតក្រោមឧត្តមសិក្សា(៥) ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(MLVT) ហើយត្រូវបានទទួលស្គាល់ដោយ​ ប្រកាសស្តីពីការទទួលស្គាល់ សាលា​ ឡា ប៉េ ប៊ីហ្សនេស លេខ ០៤៧/២៤ កប/ប្រ.ក.គ.គ.ស ចេញដោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់យើង គឺចូលរួមអភិវឌ្ឍន៍សេវាអប់រំលើវិជ្ជាជីវៈដើម្បីបង្កើតធនធានមនុស្សដែលជាផ្នែកមួយនៃការគាំពារសេវាដល់អាជីវកម្មគ្រប់ប្រភេទទាំងក្នុងស្រុក និងក្នុងតំបន់ដើម្បីធានាឱ្យបាននូវអត្ថិភាពផលប្រយោជន៍ប្រកបដោយនិរន្តរភាពទៅដល់សិស្ស និស្សិត​ បុគ្គលិក​ ម្ចាស់ភាគហ៊ុន និងអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិ។

បេសកកម្ម

បេសកកម្មរបស់យើង គឺក្លាយខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឈានមុខគេមួយក្នុងការផ្តល់សេវាអប់រំដ៏ប្រសើរស្របតាមតម្រូវការការងារ បទប្បញ្ញត្តិស្តីពីច្បាប់គណនេយ្យ និងសវនកម្ម ការគ្រប់គ្រងបញ្ជីគណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុសហគ្រាស វិទ្យាសាស្រ្តកុំព្យូទ័រ​ ការផ្តល់សេវាកម្មប្រឹក្សាអាជីព និងបច្ចេកទេសទៅដល់និស្សិតក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

Our Learning Programs

At LPBS, we prepare you to launch your career by providing a supportive, creative, and professional environment from which to learn practical skills and build a network of industry contacts.